អំពីខ្ញុំ


សូមស្វាគមន៍មកកាន់ប្លកផ្ទាល់ខ្លួនរបស់ខ្ញុំ នេះជាប្លក់ដែលខ្ញុំបានបង្កើតឡើង

សំរាប់ធ្វើការសរសេររៀបរាប់ពីសកម្មភាពប្រចាំថ្ងៃ បទពិសោធន៍ផ្ទាល់ខ្លួន

ចំណេះដឹងទូទៅ និងការចែករំលែកផ្សេងៗ។ ដំបូងខ្ញុំសុំធ្វើការណែនាំអំពី

ខ្លួនឯងបន្តិចសិន ខ្ញុំបាទឈ្មោះ សៀក ហេង ហើយក៏មានឈ្មោះហៅក្រៅ

មួយទៀតហៅ ឌី ដែលមិត្តភក្តិ និងក្រុមគ្រួសារហៅលេង ។

សព្វថ្ងៃនេះ ខ្ញុំមានអាយុ ២២ឆ្នាំហើយ ប៉ុន្តែមុខរាងចាស់ ជាងអាយុបន្តិចដែរ ។

សុំនិយាយពីក្រុមគ្រួសារម្តង គ្រួសារខ្ញុំមានសមាជិកសរុប ៦នាក់ ដែលមានដូចជា

ប៉ាម៉ាក់ បងប្រុស និងប្អូនស្រី ២នាក់ទៀត ។

ថ្ងៃអនាគតខ្ញុំចង់ក្លាយខ្លួនជាអ្នកបកប្រែដ៏ជំនាញម្នាក់ ។

អាយុ ប្រហែល ២២ហើយ

កំពស់ ១៧០សម

ភាសា ខ្មែរ អង់គ្លេស ចិន និងកូរ៉េ តិចៗ

ម្ហូបដែលចូលចិត្ត ប្រហុកដុត ក្តាមប្រៃ ប៊ឺហ្គើរ ភីហ្សា ម្ហូបខ្មែរទាំងអស់

ពណ៌ដែលចូលចិត្ត ក្រហម និងខ្មៅ

ស្អប់បំផុត មនុស្សដែលបំបាក់មុខគេនៅចំពោះមុខអ្នកដទៃ

តារាក្នុងដួងចិត្ត យក់ឋិតរដ្ឋា ព្រាបសុវតិ្ថ ប្រ៊ិតនីស្ពៀរ ឡេអូណា អ័មផាតឆារ៉ាផា

ភាពយន្ត រឿងស្នេហា រឿងបែបវាយប្រហារ

បង្កើតប្លកនេះឡើងដើមម្បីបង្ហាញពីបទពិសោធន៍ និងទទួលមកវិញខ្លះៗ ហាហា

អរគុណ!

នេះហើយខ្ញុំ

17 thoughts on “អំពីខ្ញុំ

  1. ហីករាយបានគាល់!

  2. ជម្រាបសួរ លោកប្អូន!
    សុំចូលលេងផង! :D

  3. ប្លក់នេះល្បីមែន ព្រោះដាក់សុទ្ធតែរូបថតទាក់ទាញបែបនេះ ទៀត! ចេះច្រើនភាសា​ គួរឲ្យចាប់អារម្មណ៍! ហ៊ីកហ៊ាយបានគាល់ (តាមភារម្យ) ហិហិ

  4. ប្រវត្តិរូបខុសពីខ្ញុំដាច់ ជាពិសេសគឺការចូលចិត្ត ខុសឆ្ងាយ..
    ហាយហីកដេលបាងឈ្គាល់ :)

  5. រាល់ថ្ងៃមកលេងផ្ទះគេ​មនដែល​ចូលតាមមុខផ្ទះទេ​ខ្លាចឆ្កែខាំ លួចចូល​តាមខាងក្រោយរហូត តែថ្ងៃនេះ​សូម​ចូលណែនាំខ្លួន​ជាផ្លូវការម្តង ។​ សួស្តីម្ចាស់ផ្ទះសុខសប្បាយជាទេ ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s